ព័ត៌មានជាតិ

ស្រវឹងលែងដឹងអី ជិះម៉ូតូស្វាគមន៍វិមានឯករាជ្យ ទាំងព្រលឹមហ្មង!

ភ្នំពេញ: បុរស៣នាក់ចេញពីកម្មវិធី ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង បុករង្វង់មូលវិមានឯករាជ្យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស៣នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4325 បើកបរដោយបុរស៣នាក់ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករង្វង់មូលវិមានឯករាជ្យបណ្តាលឲ្យបុរសម្នាក់បោកក្បាលនឹងរង្វង់មូលរងរបួសធ្ងន់ ។ ចំណែក២នាក់ទៀតរងរបួសស្រាលត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសុខលាភមេត្រី ។

ក្រោយពេលកើតហេតុសម្ថកិច្ចបានឲ្យបុរសម្នាក់ដែលរងរបួសស្រាល លើកដាក់ម៉ូតូលើកង់បីយកទៅផ្ទះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ ៕

មតិយោបល់