Post News Media ព័ត៌មានជាតិ ចិនទៀតហើយ! បើ...

ចិនទៀតហើយ! បើករថយន្តនីសាន់ បុករថយន្តឡិចស៊ីស រុញទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ ខ្ទេចទាំង៣គ្រឿង!

ភ្នំពេញ: ស្ត្រីម្នាក់ជាជនជាតិចិន បើករថយន្តនីសាន់បុករថយន្តឡិចស៊ី៣៣០ ចំពីក្រោយដែលកំពុងឈប់ស្តុប រុញទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តឡិចស៊ីស ៣៣០ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7521 , រថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-0941 កំពុងតែឈប់ស្តុបស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ ពណ៌ស មិនមានស្លាកលេខ បើកបរដោយស្ត្រីជាជនជាតិចិនម្នាក់ ក្នុងល្បឿនលឿនខ្លាំងពេកចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស ដែលកំពុងឈប់ស្តុប ហើយរថយន្តឡិចស៊ីស បន្តទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ចំពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហើយម្ចាស់រថយន្តបង្កជាស្ត្រីជនជាតិចិននោះបានរត់គេចខ្លួនបាត់ស្រមោល តែមួយសន្ទុះក្រោយមានអ្នកតំណាងមកដោះស្រាយ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នាហើយម្ចាស់ភាគីខាងបង្កចេញថ្លៃសងខូចខាតរថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

Loading...