ព័ត៌មានជាតិ

លឿនប៉ះលឿន ពន្លះគ្នាលាន់ដូចរន្ទះ ខ្ទេចមុខ!

ប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទី ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ ៥៧អា ក្នុងភូមិអូរពឺត សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង បន្ទាប់ពីឈ្មោះ តិប សាវិន ភេទប្រុស អាយុ២៨ឆ្នាំ បានបើកបរម៉ូតូម៉ាកអ៊ែប្ល៉ែក ពណ៌ខ្មៅ គ្មានស្លាកលេខ បានបុកជាមួយនឹង ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥គ្មានស្លាកលេខ ដែលកំពុងបើកដោយឈ្មោះ អុន ស៉ីថា ភេទប្រុស អាយុ២៨ឆ្នាំ ដែលកំពុងជិះក្នុងល្បឿនលឿនដូចគ្នា បុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាលតែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តប៉ៃលិន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខេត្តបានចុះវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តដើម្បីរង់ចាំការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់