ព័ត៌មានជាតិ

ឆេះកន្លែងសម្ងួតកំណាត់រោងចក្រ SL កម្មកររត់ចែកជើងគ្នា!

ភ្នំពេញ: អគ្គិភ័យឆេះកន្លែងសម្ងួតកំណាត់នៅក្នុងរោងចក្រ SL បណ្តាលឲ្យរត់ជាន់ជើងគ្នាទាំងព្រលឹម ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីថ្ងៃ​ទី២៨ ខែធ្នូ ​ឆ្នាំ២០១៧ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះបណ្តាលឲ្យមានអគ្គិភ័យឆេះកន្លែងសម្ងួតខោវអាវនៅក្នុងរោងចក្រSL មិនបណ្តាលឲ្យមានអ្នករងរបួសទេ ហើយការឆេះនេះ គឺបណ្តាលមកពីដាក់ខោវអាវសម្ងួតហើយស្ងួតពេក ទើបណ្តាលឲ្យក្តៅទើបធ្វើឲ្យឆេះបង្កឲ្យមានអគ្គិភ័យកើត​ឡើង ក្នុងនោះដែរប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រង​បានជាស្ថាពរ។

សមត្ថកិច្ចបានបន្តទៀថា ទំហំនៃកាខូចខាតមិនមានច្រើននោះទេ គឺឆេះតែខោវអាវដែលបានយកទៅសម្ងួតនោះគឺឆេះអស់ទាំងស្រុង។

មតិយោបល់