Post News Media ព័ត៌មានជាតិ Update៖ (មានវ...

Update៖ (មានវីដេអូ) ហ៊ីយុនដាយ ពន្លះ FUSO របួសជាច្រើននាក់

ភ្នំពេញ: រថយន្តហ៊ីយុនដាយប្រភេទកូរ៉េ ដឹករោងការបុណ្យបែកកង់មុខ រេទៅបុករថយន្ត FUSO ចតស្ងៀមពេញទំហឹង បណ្តាលឲ្យប្រុសស្រី៣នាក់ រងរបួសធ្ងន់ស្រាល រីឯរថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទន្លេសាប ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

រថយន្តបង្ក ម៉ាកហ៊ីយុនដាយ ប្រភេទកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ឃ1131 ភព2 ចំណែករថយន្តរងគ្រោះ ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-1851។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អំទ្បុងពេលដែលបុរសម្នាក់ បានបើករថយន្តFUSO មកចតស្ងៀមអែបនិងចិញ្ចើមផ្លូវខាងលិច ដោយមានស្ត្រីម្នាក់ អង្គុយក្នុងកាប៊ីន ខណ:នោះស្រាប់តែមានរថយន្ត ម៉ាកហ៊ីយុនដាយប្រភេទកូរ៉េ ដឹករោងបុណ្យ បើកបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ក៏បែកកង់មុខផ្នែកខាងឆ្វេង បណ្តាលឲ្យរេចង្កូតមកស្តាំដៃ ជ្រុលទៅបុករថយន្តFUSOពេញទំហឹង បណ្តាលឲ្យអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ រីឯស្ត្រីដែលអង្គុយនៅក្នុងកាប៊ីនរថយន្តFUSO រងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងបានទាក់ទងរថយន្តដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ដើម្បីរងចាំភាគីទាំងសងខាង ចូលដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕

Loading...