Post News Media ព័ត៌មានជាតិ ដាច់ភ្លើងតំបន...

ដាច់ភ្លើងតំបន់មួយចំនួន នៅភ្នំពេញ កណ្តាល និងស្វាយរៀង

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្នពីអនុស្ថានីយទី៧(GS7-F9-F10&F11) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការ​ប្តូរកែវទម្រ(Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅ៖ (១)ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី និងភូមិកោះក្របី សង្កាត់ព្រែកប្រា ភូមិបោះអង្កាញ់ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ភូមិស្ដៅកន្លែង ភូមិចុងព្រៃ និងភូមិទួលតាចាន់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២)ផ្លូវជាតិលេខ១ ភូមិទួលក្របៅ ឃុំគគីរ ភូមិខ្សំ ភូមិកណ្ដាលលើ ឃុំបន្ទាយដែក ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ (៣)ភូមិព្រែករាំង1 ភូមិព្រែករាំង2 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (៤)នៅផ្លូវលេខ១១៥, ផ្លូវលេខ២០១ ភូមិព្រែកសំរោង ភូមិថ្មី និងភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងផ្លូវលេខ២១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល និងតំបន់មួយចំនួនស្ថិតក្នុងខេត្តស្វាយរៀង។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ និង៣០នាទីព្រឹក៕

Loading...