ព័ត៌មានជាតិ

អាណិតគាត់ណាស់! ឆក់ខ្សែភ្លើងស្លាប់មួយប៉ប្រិចភ្នែក

តាកែវ: បុរសជាកម្មករសំណង់ម្នាក់ បានដើរចូលក្នុងការដ្ឋានសំណង់ រួចរអិលជើងដួលក៏យកដៃទៅតោងខ្សែភ្លើងក្នុងការដ្ឋាន បណ្តាលឲ្យឆក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងការរដ្ឋានសាងសង់ផ្ទះរបស់ឈ្មោះ អ៊ូន សំអ៊ីម ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ កង សឿន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបារាយណ៏ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ក្រោយកើតហេតុ​ កម្លាំងជំនាញមានសមត្ថកិច្ចសហការជាមួយការិយាល័យជំនាញ និងលោកគ្រូពេទ្យ ចុះមកធ្វើកោសល្យវិច័យលើសពជនរងគ្រោះ ព្រមទាំងសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់