ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅកណ្ដាល

កណ្ដាល: យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ១១ និង១៥នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ នពីអនុស្ថានីយទី៧(GS7-F15) ឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកែវទម្រ (Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ ផ្លូវមាត់ទន្លេបាសាក់ ផ្លូវជាតិលេខ២ និងផ្លូវលេខ១១៥ ភូមិខ្ពបវែង ភូមិព្រែករាំង១ ភូមិព្រែករាំង២ ភូមិតាក្តុល ភូមិព្រែកកាត់ ភូមិបត់តាជី ភូមិក្រពើហា ភូមិព្រែកឬស្សី ភូមិព្រែកហូរខាងកើត-ខាងលិច និងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់កំពង់សំណាញ់ សង្កាត់វឌ្ឍនភាព និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់៕

មតិយោបល់