ព័ត៌មានជាតិ

នារីម៉ាស្សាម្នាក់ ខឹងប្តីពេក ចង់លោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា!..

កំពង់ចាម: មានករណីស្ត្រីម្នាក់ ខឹងប្តីខ្លាំងពេក បានគំរាមរកលោតទឹកពីលើស្ពានគីហ្សូណា តែមិនទាន់បានលោតនោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការអប់រំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ស្ត្រីខាងលើនេះមានអាយុ២៧ឆ្នាំ មុខរបរម៉ាស្សា និងប្ដីជាអ្នកចាក់ឌីសនៅខារ៉ាអូខេ។

ចំណែកមូលហេតុ គឺបណ្តាលមកពីទំនាស់ក្នុងគ្រួសារ ទើបប្រពន្ធខឹងប្តី ក៏គំរាមរកលោតទឹកពីលើស្ពាន តែត្រូវប្ដីចាប់ឃាត់ ហើយកម្លាំងការពារគោលដៅស្ពាន និងកម្លាំងប៉ុស្តិ៍នគរបាលវាលវង់ជួយអន្តរាគមន៍ទាន់ពេលវេលា នាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនិងធ្វើកិច្ចសន្យាអប់រំ ៕

មតិយោបល់