Post News Media ព័ត៌មានជាតិ សិស្សសាលាចិនទ...

សិស្សសាលាចិនទួនហ្វា ម្នាក់រួមនឹងបក្ខពួក ឆក់គេមិនសម្រេច ជាប់ខ្នោះរបស់ប៉ូលិស

ភ្នំពេញ: លោក វរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់Post News ថា មានការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខវត្តកោះ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ចំនួន២លើក ដោយ៖
ករណីទី១ ឆក់ទូរសព្ទដៃ មិនបានសម្រេច កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផ្លូវព្រះ មុន្នីវង្សកែង ផ្លូវ១៨៤ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយជនរងគ្រោះមានឈ្មោះ XIAO DUN QI ANG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ កាន់លិខិតឆ្លងដែនលេខ G ៥៤៣៣៣៤៨៣ ស្នាក់នៅសណ្ឋាគារអេស៊ា ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។

ចំណែកករណីទី២ ឆក់កាបូបស្ពាយមិនបានសម្រេច កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៦និង៤០ នាទីយប់ នៅចំណុចមុខផ្ទះលេខ១២១អឺ០ ផ្លូវលេខ២៧៤ ក្រុម១៥ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ជនសង្ស័យទាំង២នាក់នេះ ទី១មានឈ្មោះ ហុក ម៉ាណារ៉ា ហៅ ទ្រី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ង៉ោ ប៉ាវ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាចិនទួនហ្វា ស្នាក់នៅផ្ទះលេខ១៦២ ផ្លូវ១០៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា ដកហូតបាន ម៉ូតូម៉ាក SUZUKI SMASHV ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BG-9345ចំនួន១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

Loading...