Post News Media ព័ត៌មានជាតិ ចុម! ឃាត់ខ្លួ...

ចុម! ឃាត់ខ្លួនស្រីស្អាត មានទាំងកាំបិតនិងអាវុធខ្លី..

ព្រះវិហារ: នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទរក្សាទុកនិងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្ថិតត្រង់ចំណុចភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យទី១ឈ្មោះ រត្ន័ ចន្ធា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ ទី២ឈ្មោះ កាន់ ធៀប ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ និងទី៣ឈ្មោះ អៀម ហ៊ុត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ ទាំង៣នាក់ស្នាក់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

វត្ថុតាងដែលដកហូតបាន រួមមាន គ្រឿងញៀនចំនួន១កញ្ចប់តូច ស្មើនឹង០.៦១ក្រាម
ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង កាំភ្លើងខ្លីកែច្នៃចំនួន១ដើម
និងកាំបិតខ្លីចំនួន១ដើម ព្រមទាំងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនាំយកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...