Post News Media ព័ត៌មានជាតិ ញ៉ាម! ២លើកអត់...

ញ៉ាម! ២លើកអត់អី លើកទី៣ជាប់ខ្នោះ..

កណ្តាល: ជនសង្ស័យជាចោរលួចលុយម្នាក់ ត្រូវបានម្ចាស់ផ្ទះប្តឹងសមត្ថកិច្ច ឲ្យចាប់វាយខ្នោះ ខណ:ដែលជនសង្ស័យជាចោរ ញ៉ាមចូលលួចបាន២លើក លើកទី៣ ម្ចាស់ផ្ទះឃើញទាន់។

ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍៩ កើតខែបុស្សឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង៤០នាទី ចំណុចក្នុងបន្ទប់ដេក ផ្ទះជនរងគ្រោះ ភូមិស្វាយជ្រុំឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលស្រុកមុខកំពូលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន សុធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ នៅភូមិស្វាយជ្រុំឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ត.ស.ទ ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិឃុំកើតហេតុ។
វត្ថុតាងចាប់យកបាន ប្រាក់រៀលចំនួន ១៦៦០០០រៀល(របស់ជនរងគ្រោះ) និងស្បែកជើងជ័រ ពណ៌គ្រាប់អំពិលលេខ៤០ចំនួន១គូ។

នគរបាលបញ្ជាក់ថា កន្លងមក ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ចូលលួចប្រាក់ក្នុងផ្ទះជនរងគ្រោះ ចំនួន២លើកមកហើយ តែជនរងគ្រោះមិនដែលចាប់បាន បាត់ប្រាក់អស់ចំនួន ១០០ដុលា្លរ និងប្រាក់រៀលប្រហែល ៥០០០០០រៀល។លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ បានដើរចូលផ្ទះជនរងគ្រោះជាលើកទី៣ ដើម្បីលួចប្រាក់ដូចសព្វដង ហើយចូលទៅក្នុងផ្ទះ សម្ងំក្នុងបន្ទប់ដេករបស់ ជនរងគ្រោះ រួចធ្វើសកម្មភាពរើ កកាយ អីវ៉ាន់ពេញក្នុងបន្ទប់ នឹងរូតកាបូបស្ពាយ យកប្រាក់ របស់ជនរងគ្រោះ បានចំនួន ១៦៦០០០ រៀល ពេលនោះម្តាយជនរងគ្រោះ ឈ្មោះ ស៊ុយ គឹមសៀងបានដើរចូលបន្ទប់ជនរងគ្រោះ ក៏ឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព រើ ពូកបន្តទៀត។ ក្នុងពេលនោះជនរងគ្រោះ ក៏បានទូរសព្ទ័ រាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍ នៅវេលាម៉ោង ៧ព្រឹក នាថ្ងៃទី២៨/១២/២០១៧ហើយសមត្ថកិច្ចប៉ុស្តិ៍ព្រែកដំបងបានទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យបញ្ជូន មកប៉ុស្តិ៍ ដើម្បីបន្តនីតិវិធីតែម្តង៕

Loading...