Post News Media ព័ត៌មានជាតិ ផ្ទុះជម្លោះក្...

ផ្ទុះជម្លោះក្នុងរោងការ ទាញចានចុងភៅគប់ក្បាលគេ បែកដេរជាច្រើនថ្នេរ..

កំពង់ស្ពឺ: មានករណីហិង្សាមួយបានកើតឡើង​ ដោយយុវជនម្នាក់ មានអាយុ១៩ឆ្នាំ ត្រូវជាចៅរបស់ម្ចាស់ដើមការ បានផឹកស៊ីស្រវឹង ទាស់ពាក្យសម្តីគ្នាជាមួយនឹងយុវជនម្នាក់ទៀត រហូតផ្ទុះហិង្សាទាញចានចុងភៅ គប់ក្បាលភាគីជម្លោះក្នុងរោងការ បណ្តាលឲ្យបែកក្បាលហូរឈាម ដេរចំនួន៤ថ្នេរ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនៅរសៀលនេះហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...