Post News Media ព័ត៌មានជាតិ អាងអីបុករត់!​...

អាងអីបុករត់!​ រថយន្តយក្សមិនចាំម៉ាកបុកគេស្លាប់ហើយ ដាក់មេប្រូច

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពេលរថយន្តធុនធំមិនចាំម៉ាក ធ្វើដំណើរពីភ្នំពេញទៅបាត់ដំបង លុះដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៣-២២៤ ក្រុមទី១១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ឌុយ មិនស្គាល់ត្រកូល ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ ពាក់ស្លាកលេខបាត់ដំបង 1G-6782។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តធុនធំមិនចាំម៉ាក។

ក្រោយកើតហេតុ ជនបង្កបានបើករថយន្តគេចខ្លួនទៅបាត់តែម្តង។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...