ព័ត៌មានជាតិ

ស្លាប់ផុយៗ ព្រោះការធ្វេសប្រហែស!..

ភ្នំពេញ: បុរសម្នាក់ដែលជាកម្មកសំណង់ ត្រូវខ្សែភ្លើងឆក់ បន្ទាប់ពីយកខ្សែភ្លើងទៅដោតឌុយដើម្បីបូមទឹក ប៉ុន្តែជាអកុសលក៏ឆក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីថ្ងៃត្រង់ទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍គ្មានលេខ ក្រុម១ ភូមិ១ តាមបណ្ដោយផ្លូវលេខ ៤៧៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័តមានពីកម្មករនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករទាំងអស់បានធ្វើការដូចសព្វដង (បុកគ្រឹះលំនៅដ្ឋាន) រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះបានបានយកខ្សែភ្លើងទៅដោតឌុយម៉ូទ័របូមទឹក មិនទាន់ទាំងបានបូមផង ក៏ឆ្លងចរន្តភ្លើងឆក់ ដួលផ្ងារទៅក្រោយ ភ្លាមនោះបុុរសជាមេការបានឃើញក៏ស្ទះទៅដក់ឌុយចេញក៉ំឆក់ ប៉ះពាល់ដល់អាយុជីវិត ភ្លាមនោះមេកាបានធ្វើចលនាឲ្យជនរងគ្រោះ និង បានដឹកជនរងគ្រោះពីកន្លែងកើតហេតុទៅមន្ទីរពេទ្យដោយដឹកតាមរ៉ម៉កកង់បី ទៅព្យាបាលនៅគ្លីនីក លីស្រីវីណា ពេលនោះគឺជនរងគ្រោះនៅមានដង្ហើមនៅឡើយ ប៉ុន្តែនៅពេលដែលលោកគ្រូពេទ្យព្យាបាលបានប្រហែលកន្លះម៉ោង គ្រូពេទ្យបានប្រាប់មកវិញថាអស់លទ្ធភាពព្យាបាលហើយ ពេលដែលឭថាជនរងស្លាប់ក៏បានទូរសព្ទ ប្រាប់គ្រួសារជនរងគ្រោះតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកដល់ គ្លីនីក លីស្រីវីណា ដើម្បីរកមូលហេតុថាជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងពិតរឺអត់ និងរង់ចាំគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់