Post News Media ព័ត៌មានជាតិ អាសូរ! ខឹងកូន...

អាសូរ! ខឹងកូនមិនចូលរៀន អវត្តមាន៥០ដង ចងកផ្តាច់ជីវិត..

សៀមរាប: លោកវរសេនីយ៍ត្រី ដា ចំរើន អធិការរងក្រុងសៀមរាប បានប្រាប់ Post News ថា មានករណីបុរសម្នាក់ធ្វើអត្តឃាត ចងក និងខ្សែភ្លើង ពណ៌ខ្មៅ ចងជាប់នឹងដើមស្វាយ ដែលមានកម្ពស់ ៣ម៉ែត្រ។

ហេតុការណ៍កើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣ និង៣០នាទីរសៀល ស្ថិតនៅចំណុចលើចំណីផ្លវ ក្រោយវត្តគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សាកសពឈ្មោះ អោម បូរ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតភូមិ កន្រ្តាំង ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងទីលំបច្ចុប្បន្ន ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប តាមការពិនិត្យរបស់សមត្ថកិច្ច បច្ចេកទេស ពុំមានស្នាកស្នាមអ្វីដែលពាក់ពន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ មិនដឹងពីមូលហេតុ (ប៉ុន្តែប៉ុន្មានថ្ងៃ ខឹងនឹងកូនមិនចូលរៀន អវត្តមាន៥០ដង)៕

Loading...