ព័ត៌មានជាតិ

ប្រទះឃើញសពស្រ្តីម្នាក់ មានស្នាមកាប់ជាច្រើនពូថៅ..

បាត់ដំបង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពស្ត្រីម្នាក់ មានស្នាមកាប់លើក្បាលជាច្រើនពូថៅនិងលើផ្ទៃមុខ។

ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅវាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិបត់រកា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ហូន រ៉ានី ភេទស្រី អាយុ៣០ឆ្នាំ និងប្តីឈ្មោះ ផស់។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រងគ្រោះមានផ្ទៃពោះ៨ខែ ជាកូនភ្លោះផងដែរ។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

មតិយោបល់