Post News Media ព័ត៌មានជាតិ អុញ! ឃាត់ខ្លួ...

អុញ! ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តតាកែវនិងបក្ខពួក ដកហូតថ្នាំទម្ងន់ ៦៦,២០ក្រាម

តាកែវ: កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នៅវេលាម៉ោង៩និង៣០នាទីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ថន ផាន់ពេជ្រម៉ារិន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ,ទី២ឈ្មោះ ឆាយ សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាលខេត្តតាកែវ និងទី៣ឈ្មោះ ប៉ង់ ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
កម្លាំងបានដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៧ កញ្ចប់ ទម្ងន់ ៦៦,២០ ក្រាម,ទូរសព្ទចំនួន៣គ្រឿង ,ម៉ូតូចំនួន២គ្រឿង រួមនឹងសម្ភារ:សេពថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត៕

Loading...