Post News Media ព័ត៌មានជាតិ ខឹងនាងមិនរួមភ...

ខឹងនាងមិនរួមភេទជាមួយ ចាក់សោបង្ខាំងនៅក្នុងផ្ទះ!..

ព្រះសីហនុ: នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩យប់ កម្លាំងជំនាញបានទទួលព័ត៌មានថា នៅផ្ទះជួលស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីបង្ខាំងមនុស្សខុសច្បាប់មួយបានកើតឡើង។ កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងមូល ដ្ឋានចុះទៅដល់ផ្ទះកើតហេតុ ដោយធ្វើការសម្របសម្រួលដោយឲ្យជនសង្ស័យ ជាជនជាតិអូស្ត្រាលី ឲ្យចាក់សោបើកទ្វារផ្ទះ តែជនសង្ស័យពុំព្រមតាមការស្នើសុំរបស់សមត្ថកិច្ចឡើយ។ រហូតដល់ម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញ បានសម្រេចកាត់សោផ្ទះ នាំខ្លួនជនសង្ស័យនិងជនរងគ្រោះសរុបចំនួន ៦នាក់ (ជនរងគ្រោះ៥នាក់ ” ស្រី៤នាក់ ” ក្នុងនោះក្មេង ២នាក់ ” ស្រីម្នាក់ ប្រុសម្នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

ជនរងគ្រោះឈ្មោះ យ.គ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅក្រុងព្រះសីហនុ បានចោទប្រកាន់មិត្តប្រុសរបស់ខ្លួនជាជនជាតិអូស្ត្រាលី ថា បាន ចាក់សោទ្វារផ្ទះបង្ខាំងរូបនាង(ប្អូនស្រី មានកូន២នាក់) និងក្មួយស្រីរបស់នាងមិនឲ្យចេញពីផ្ទះ លុះត្រាតែប្អូនស្រី និងក្មួយស្រីរបស់នាងយល់ព្រមរួមភេទជាមួយគាត់(ជនសង្ស័យ) ទើបបានចាក់សោទ្វារផ្ទះបើកឲ្យចេញក្រៅ។

ជនសង្ស័យឈ្មោះ KING JAMES BERNARD ភេទប្រុស ឆ្នាំកំណើត ៧.១២.១៩៤៨ សញ្ជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ N ៣៥៧៣៦៩២ មានសុពលភាព ១៩.១០.២០២០ ទិដ្ឋាកាលេខ EI ០១១៦២៩៩៣ មានសុពលភាព ២៥.០៤.២០១៨ មុខរបរអ្នកទេសចរណ៍។ បានសារភាពថា ពិតជាបានចាក់សោទ្វារផ្ទះមិនឲ្យជនរងគ្រោះខាងលើចេញពីផ្ទះ ដូចការចោទប្រកាន់ពីជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

Loading...