ព័ត៌មានជាតិ

ច្រើនម្ល៉ឹងៗ! បង្ក្រាបទីតាំងលក់គ្រឿងញៀន ចាប់បានទាំងជនជាតិចិននិងវៀតណាម!

ភ្នំពេញ: ជនសង្ស័យចំនួនប្រុសស្រីចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ ដោយមានជនជាតិវៀតណាម២នាក់ និងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចុះបង្ក្រាបនិងឃាត់ខ្លួនបាន ដកហូតថ្នាំញៀនម៉ាទឹកកក ៤២កញ្ចប់ ក្នុងនោះមានធំ២កញ្ចប់​, ថ្នាំក្រវី២៥គ្រាប់ ,កញ្ឆាក្រៀម១កញ្ចប់,ជញ្ជីងថ្លឹងចំនួន៣ និងឧបករណ៍វេចខ្ចប់គ្រឿងញៀនប្រើប្រាស់មួយចំនួនធំ ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២២១និង២២២ ផ្លូវ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងនៃស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់