ព័ត៌មានជាតិ

បញ្ជូន​ក្រុម​ចោរ​ឆក់​ជន​បរទេស​ចំនួន​៤​នាក់ ទៅ​តុលា​ការ!

ភ្នំពេញ: នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយក​ដ្ឋាន​នគបាល​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃបានបញ្ជូន​ខ្លួន​​ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៤​នាក់ ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្ដ​តាម​នីតិវិធី ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរ​ឆក់​ទាំង​៤​នាក់ ដែល​សមត្ថកិច្ច​ក្របួចបាន​ទី១-ឈ្មោះ សួន បូរ៉ា អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ត្រា ណេសូអ៊ីន អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ ឆាយ លូសៀន និងទី៤-ឈ្មោះ ពៅ សូរិយាវង្ស អាយុ១៧ឆ្នាំ ។ចំណែកជនរងគ្រោះមាន ឈ្មោះ Helina Samuyo ភេទប្រុស ជន ជាតិអាមេរិកកាំង ។

គួរ​រំលឹក​ថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី មាន​ករណី​ក្រុម​ចោរ​បានជិះម៉ូតូ ឆក់​យកកាបូបពីជន​បរទេស​២​នាក់ ឪពុក និងកូន ជនជាតិអាមេរិកកាំង បានកើតឡើងនៅចំណុចលើដងផ្លូវលេខ៣៦០ កៃងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន ក្រុមចោរ​ឆក់មានគ្នា៤នាក់ បានប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿង ឆក់​បាន​សម្រេច ហើយ​ព្យា​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ក្រុម​សមត្ថ​កិច្ច​ប្រដេញ​ចាប់​បាន​ភ្លាមៗតែម្ដង​ ៕

មតិយោបល់