ព័ត៌មានជាតិ

សុំម៉ែទៅងូតទឹកមួយភ្លែត បាត់យូរឃើញតែស្បែកជើង..

កំពង់ធំ: មានករណីក្មេងប្រុសអាយុ១០ឆ្នាំ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចទឹកស្រះ ព្រៃត្រឡាច ក្នុងភូមិព្រៃព្រាល(២) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្មេងប្រុសដែលស្លាប់នេះឈ្មោះ ខៅ ណារ៉េន អាយុ១០ឆ្នាំ ដោយមានឪពុកឈ្មោះ ស៊ុត ខេន និងម្តាយឈ្មោះ សាន ម៉ាច។

ចំណែកមូលហេតុ គឺម្តាយទៅច្រូតស្រូវ បាននាំកូនទៅជាមួយ ពេលនោះកូនបានសុំម្តាយទៅងូតទឹក ស្រាប់តែបាត់យូរពេក ក៏មកតាមមើល ស្រាប់តែឃើញស្បែកជើង ទើបចុះរាវតែមិនឃើញ រួចក៏ឡើងមកហៅអ្នកភូមិឲ្យជួយចុះរាវ បានឃើញសពក៏ស្រង់ឡើងមកគោករាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់