Post News Media ព័ត៌មានជាតិ (មានវីដេអូ) ក...

(មានវីដេអូ) កាំភ្លើងAK១ដើម ត្រូវពលរដ្ឋប្រទះឃើញ យកមកប្រគល់ឲ្យប៉ូសិស!

ភ្នំពេញ:​ បុរសម្នាក់ជាអ្នកស៊ីឈ្នួលរើផ្ទះឲ្យគេនៅតាមមាត់ប្រឡាយស្ទឹងមានជ័យ បានរើសបានកាំភ្លើងAK ១ដើម ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ កាលពីថ្ងៃ​សុក្រទី​២៩ ខែ​ធ្នូ ​ឆ្នាំ​២០១៧ កន្លែងដែលគាត់រើសបាន នៅភូមិមានជ័យ សង្កាត់ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក​អ៊ុំដែលបានរើសកាំភ្លើងខាងលើមានឈ្មោះ​ មឿង​ ហួត​ ភេទប្រុស អាយុ​៥៧ឆ្នាំ​ មានមុខរបរជាងធ្វើផ្ទះ ស្នាក់នៅផ្ទះជួល​ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មុនពេលដែលគាត់រើសបាន គឺគាត់៥នាក់បាន រុះរើផ្ទះប្រជាពលរដ្ឋនៅតាមប្រឡាយដើម្បីស្តារប្រឡាយឡើងវិញ ហើយគាប់ជួនពេលនោះក៏បានរុះរើផ្ទះអស់ក៏ឃើញមាននៅសល់កន្លែងមួយដែលមានគំនរឈើគាត់បានរើឡើងស្រាប់តែបានឃើញកាំភ្លើងAKនៅកប់នៅទីនោះបានច្រកដាក់ការ៉ុងយកទៅប្រគល់ឲ្យសម្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាងតែដោយសារតែខាងនោះបានកាត់ឲ្យទៅខាងខណ្ឌមានជ័យវិញទើបគាត់បានយកមកឲ្យខាងប៉ុស្តិ៍ស្ទឹងមានជ័យវិញ។

សមត្ថកិច្ចបានឲ្យដឹងថាកាំភ្លើងនោះមិនមានបង់គ្រាប់នោះទេ ហើយបានធ្វើលិខិតទទួលយកកាំភ្លើង​AK១ដើមនោះពី​អ៊ុំ​ប្រុស ខាងលើយកមករក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ១។

Loading...