Post News Media ព័ត៌មានជាតិ រពឹសដៃផ្ទៃឆ្អ...

រពឹសដៃផ្ទៃឆ្អែត! រពឹសដៃលួចទ្រព្យជាប់ខ្នោះ

តាកែវ: សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីបានធ្វើសកម្មភាពលួចយកទូរសព្ទ ចំនួន២គ្រឿងបានសម្រេច នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

ជនរងគ្រោះមានឈ្មោះ រ៉េទ ជា ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ហ៊យ សោភា ភេទស្រី អាយុ៣២ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ លន់ ឡុង ភេទប្រុស អាយុ២៤ឆ្នាំ ដែលអ្នកទាំង៣ស្នាក់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញសមត្ថកិច្ច បានស្រាវជា្រវនិងដាក់កម្លាំងនៅបណ្តាញទីតាំងលក់និងបញ្ចាំទូរសព្ទជាច្រើនកន្លែង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ និងដកហូតបានទូរសព្ទ ចំនួន២គ្រឿង ម៉ាកសាំសុង ពណ៌ស រួចក៏ប្រគល់ជូនជនរងគ្រោះវិញតែម្តង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង​ នាំយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកបក្ខពួកមួយក្រុមទៀតមានឈ្មោះ ឆន ជាណែត ឈ្មោះពេជ្រ ឈ្មោះមាន និងឈ្មោះម៉ៅ កំពុងគេចខ្លួនបាត់ស្រមោល៕

Loading...