ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រាន់តែខុសបច្ចេកទេសបន្តិចសោះ ស្លាប់មួយប៉ប្រិច..

ព្រៃវែង: លោក ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ បានប្រាប់ Post News ថា មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិត្នោត ឃុំស៊ាងឃ្វាង​ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណនោះទេ គ្រាន់ដឹងថាមានអាយុ២៨ឆ្នាំ មុខរបររៀបចំក្នុងពិធីរោងការ ជាអ្នករស់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់