Post News Media ព័ត៌មានជាតិ ជិះម៉ូតូលឿន ប...

ជិះម៉ូតូលឿន បុកស្ត្រីចំណាស់ម្នាក់ស្លាប់ របួសធ្ងន់ស្រាល៤នាក់!..

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកអ្នកថ្មើរជើង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង១០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៩១-៩២ចំណុចផ្លូវបំបែកលេខ២ ក្នុងភូមិទី២ សង្កាត់ខ្សាមកើត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ដោយម៉ូតូបើកបរឌុបគ្នាសរុប៤នាក់ពីត្បូងទៅជើង នឹងអ្នកថ្មើរជើង បានដើរឆ្លងផ្លូវពីលិចទៅកើត។

ករណីនេះបង្កឲ្យស្លាប់អ្នកដើរថ្មើរជើងម្នាក់ ឈ្មោះ លឹម សុវណ្ណធីភេទស្រី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់ខ្សាម។ និងរបួសអ្នកបើកបរម៉ូតូនឹងអ្នកជិះពីក្រោយ ៤នាក់ស្រីរបួសធ្ងន់ម្នាក់ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ
1H.5479៕

Loading...