ព័ត៌មានជាតិ

អាសូរណាស់! ទុក្ខជាន់លើទុក្ខ…

ភ្នំពេញ: បុរសជាអ្នកលក់លៀសហាលម្នាក់ បានស្លាប់ចោលកូន ដែលមានសតិមិនល្អ និងកាយសម្បទាមិនគ្រប់គ្រាន់ ខណ:សពគាត់ ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង ២ និង ២៥នាទី រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើ បានចេញទៅលក់លៀសហាល ទាំងសុខភាពខ្លួនមិនល្អ ហើយប៉ុន្មានថ្ងៃនេះ គាត់លក់មិនដាច់ទៀត ទើបនាំឲ្យគាត់គ្មានអាហារហូបចុកគ្រប់គ្រាន់ និងថែមទាំងគ្មានប្រាក់ព្យាបាលជំងឺខ្លួនទៀត ក៏បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ក្នុងខ្ទមដ៏តូចរបស់គាត់បែបនេះ៕

មតិយោបល់