Post News Media ព័ត៌មានជាតិ មន្ត្រីប៉ូលិស...

មន្ត្រីប៉ូលិសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង៩និង៥៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមន្ត្រីប៉ូលិសម្នាក់ បើកបុកពីក្រោយរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យស្លាប់លើផ្លូវជាតិលេខ៥ ក្រុមទី៥​ ភូមិអំពិល​ឈូង ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ មិល ផាន់ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីប៉ូលិស ស្នាក់នៅភូមិប្រឡាយស្តៅ ឃុំគាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកម៉ូតូម៉ាកស៊ុយហ្សាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1k-4726។ ចំណែកម្ចាស់រថយន្តហ៊ីយ៉ាន់ដាយពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តពណ៌ស ពាក់ស្លាកលេខតាកែវ 3A-0422។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...