Post News Media ព័ត៌មានជាតិ Update៖ ចាប់ប...

Update៖ ចាប់បានបក្ខពួកនារីខារ៉ាអូខេ ដែលដាក់ថ្នាំសណ្តំលួចយកម៉ូតូបុរសម្នាក់កាលពី៤ខែមុន

ភ្នំពេញ: ជនសង្ស័យម្នាក់ជាបក្ខពួកនារីបម្រើខារ៉ាអូខេដែលបានដាក់ថ្នាំសណ្តំបុរសអ្នករត់ឌុបម្នាក់ យកម៉ូតូ១គ្រឿងជិះគេចខ្លួនបាត់ស្រមោលអស់រយ:ពេល៤ខែមកហើយ ពេលនេះសមត្ថកិច្ចឃាត់បានហើយនៅខេត្តស្វាយរៀង បន្ទាប់ពីធ្វើកាសាកសួរនារីជាសង្សាររួច។

សមត្ថកិច្ចបានឲ្យដឹងថា នាងខារ៉ាអូខេដែលជាជនសង្ស័យនោះឈ្មោះ វ.ច.ធ អាយុ២៩ឆ្នាំ ។ ចំណែកឈ្មោះ សោម សំអាត អាយុ២៥ឆ្នាំ មុខរបរមិនពិត មានស្រុកកំណើតភូមិទួលសាលា ឃុំពពេល ស្រុករំដួល ស្វាយរៀង។ ដោយឡែកជនរងគ្រោះឈ្មោះ យ៉ន យ៉ាន អាយុ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យយកនោះម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1K-3849។

គួររំលឹកថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ត្រីសង្ស័យខាងលើបាន ខលហៅជនរងគ្រោះឲ្យទៅផឹកទឹកត្នោតជូរនៅភូមិព្រៃបឹង សង្កាត់កន្ទោក ពេលនោះដោយសារតែជាមនុស្សរាប់អានគ្នាជនរងគ្រោះ ក៏បានយល់ព្រមទៅជាមួយ លុះពេលផឹកនៅទីនោះមួយតង់ហើយ ក៏បានបន្តទៅផឹកស៊ីនៅតូបលក់សាច់ក្រកអាំង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក តាមបណ្ដោយផ្លូវជាតិលេខ៤មួយតង់ទៀត។ រហូតដល់វេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃដដែល ដោយសារតែពួកគេដាក់ថ្នាំសណ្ដំនៅក្នុងទឹកត្នោតជូរ បានធ្វើឲ្យជនរងគ្រោះស្រវឹងវង្វេងបាត់ស្មារតី ហើយខណ:នោះស្ត្រីសង្ស័យ និងសង្សារបាននាំជនរងគ្រោះទៅកាន់បន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ដាក់ឲ្យដេកសន្លប់នៅក្នុងបន្ទប់នោះ បន្ទាប់មកពួកគេបានជិះម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅកាន់ខេត្តស្វាយរៀងនិងមិនបានត្រឡប់មកភ្នំពេញវិញឡើយ។

ក្រោយពេលដឹងខ្លួនឡើងវិញ បាត់ទាំងម៉ូតូនិងស្ត្រីខារ៉ាអូរខេព្រមទាំង សង្សាររបស់គេបែបនេះបានដឹងថា ម៉ូតូរបស់ខ្លួនត្រូវជនសង្ស័យទាំងពីរនាក់គូសង្សារនោះជាអ្នកយក ក៏បានតាមរក គ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ។ លុះ វេលាម៉ោង៦ ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ទើបប្រទះឃើញជនសង្ស័យខាងលើកំពុងស្ថិតនៅតាមផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាង់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការឃាត់ខ្លួននាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍កន្ទោកតែម្តង សាកសួរនិងចាត់ការតាមច្បាប់ ។

លុះរសៀលថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៧ សមត្ថកិច្ចបានបន្តតាមចាប់បុរសជាសង្សារនារីជនសង្ស័យដែលបានយកម៉ូតូជនរងគ្រោះទៅនៅឯខេត្តស្វាយរៀងយកមកសាកសួរបន្តនិងចាត់កាតាមផ្លូវច្បាប់៕

Loading...