ព័ត៌មានជាតិ

មុននេះបន្តិច! កម្មកររោងចក្រ តាយ.អ៉ី.ស៊ីង ជាច្រើននាក់ ដួលសន្លប់ជាបន្តបន្ទាប់..

ពោធិ៍សាត់: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មុននេះបន្តិចមានកម្មកររោងចក្រ តាយ.អ៉ី.ស៊ីង ប្រមាណជា១០នាក់ បានកើតមានអាការ:ដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយខ្លះបានដឹងខ្លួន និងខ្លះទៀតកំពុងសន្លប់នៅឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពេលនេះសមត្ថកិច្ចកំពុងតែចុះអន្តរាគមន៍ហើយ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់