Post News Media ព័ត៌មានជាតិ ស្ត្រីខ្មែរអ៊...

ស្ត្រីខ្មែរអ៊ីស្លាមម្នាក់ មកដាក់ពាក្យបណ្តឹងដោយចោទប្រកាន់ថាមេប្តីរបស់គាត់ចាប់រំលោភបានសម្រេច

ភ្នំពេញ: ស្ត្រីខ្មែរអ៊ីស្លាមម្នាក់ មកពីខេត្តកំពង់ចាមមកលេងប្តីនៅភ្នំពេញត្រូវមេប្តីរបស់គាត់ដែលជាមេសន្តិសុខតំបន់បានសុំប្តីរបស់គាត់ថាដឹកប្រពន្ធកូនកូនចៅរបស់ខ្លួនមកកោសខ្យល់ឲ្យប្រពន្ធរបស់គាត់នៅម្តុំលូ៥ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ លុះដល់កន្លែងស្ងាត់ជនល្មោភកាមខាងលើបានចាប់រំលោភរូបគាត់បានសម្រេច ហើយក៏ដឹកគាត់បន្តទៅកោសខ្យល់ឲ្យប្រពន្ធជនសង្ស័យខាងលើទៀត ដោយប្រាប់ស្ត្រីខាងលើថាកុំមាត់ប្រាប់នណាឲ្យសោះ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការសង្ស័យពីប្តីស្ត្រីរងគ្រោះខាងលើស៊ើបសួរប្រពន្ធរបស់គាត់ថា ម៉េចទៅកោសខ្យល់ឲ្យប្រពន្ធមេយូរម្ល៉េះ ទើបបែកធ្លាយរឿងថាប្រពន្ធគាត់ត្រូវមេរបស់ខ្លួនចាប់រំលោភ ទើបឲ្យប្រពន្ធគាត់ទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍ប៉ូលិស។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ស.ណ.ម អាយុ៤៧ឆ្នាំ បច្ចុប្បន្នជនរងគ្រោះកំពុងតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ចាត់ការតាមនិតិវិធី៕

Loading...