ព័ត៌មានជាតិ

ម្តាយមកពីដាក់មងវិញ ឃើញកូនក្អួតចេញមកសុទ្ធតែចាហួយ..

កំពង់ឆ្នាំង: លោកអធិការស្រុកជលគិរី បានប្រាប់Post Newsថា មានករណីក្មេងស្រីអាយុ៧ឆ្នាំម្នាក់ បានកើតមានអាការ:ទន់ដៃទន់ជើង ក្អួតចង្អោរចេញមកសុទ្ធតែចាហួយ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពព្រៃគ្រី ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិទន្លេក្រៅ ឃុំជលគិរី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្មេងស្រីខាងលើនេះ មានអាយុ៧ឆ្នាំ ហើយត្រូវម្តាយដែលត្រឡប់មកពីដាក់មងវិញ ប្រទះឃើញកំពុងក្អួតចង្អោរយ៉ាងខ្លាំងដោយមានសុទ្ធតែចាហួយ សង្ស័យថាបណ្តាលមកពីចាហួយ តែទោះបីជាយ៉ាងណា ពេលនេះអាការ:ក្មេងស្រីខាងលើ បានធូរស្បើយចេញពីពេទ្យវិញហើយ៕

មតិយោបល់