Post News Media ព័ត៌មានជាតិ ផឹកពេក រហូតដល...

ផឹកពេក រហូតដល់ស្លាប់…

​កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់Post News ថា មានករណីបុរសចំណាស់ម្នាក់ខ្យល់គដេកស្លាប់។
ហេតុការណ៍កើតឡើងនៅថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំរកា នព្វសក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទីព្រឹក បានដេកស្លាប់នៅចំណុចក្រោមផ្ទះដីចំការស្វាយរបស់ លោក ម៉ក់ សារុន ស្ថិតនៅភូមិស្វាយធំ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ថាច វ៉ាត ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមនុស្សផឹកស្រាជាប្រចាំ (មិនសូវហូបបាយ)។

តាមការពិនិត្យរបស់ កម្លាំងជំនាញបានសន្និដ្ឋានថា សាកសពខាងលើពិតជាបានស្លាប់ដោយសារករណីខ្យល់គ មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

សាកសពខាងលើបានប្រគល់ឲ្យទៅឈ្មោះ ថាច ធី ភេទប្រុស អាយុ៦៤ឆ្នាំ(ត្រូវជាបងបង្កើតរបស់សាកសព) មានទីលំនៅភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...