Post News Media ព័ត៌មានជាតិ ធ្វើគុណបានទោស...

ធ្វើគុណបានទោស! ឲ្យដីនៅហើយ ដេញមិនទៅ បែរជាកាប់បន្ថែម!

ព្រះវិហារ: មានករណីហិង្សាមួយបានកើតឡើង ក្រោយពីបុរសម្នាក់ត្រូវបានជនសង្ស័យកាប់ជាច្រើនពូថៅបណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះខាងលើមានឈ្មោះ គឹម រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានឲ្យជនសង្ស័យរើផ្ទះចេញពីដីរបស់ខ្លួនដែលកន្លងមកជនសង្ស័យបានសុំខ្លួនធ្វើផ្ទះស្នាក់នៅបណ្តោះអាសន្ន ដើម្បីរង់ស៊ី តែជនសង្ស័យមិនព្រម ក៏កើតជាទំនាស់ ឈានទៅដល់ការប្រើហិង្សាកាប់ជាច្រើនពូថៅបណ្តាលឲ្យរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល៕

Loading...