Post News Media ព័ត៌មានជាតិ ក្មេងអាយុ១៤ឆ្...

ក្មេងអាយុ១៤ឆ្នាំ! ក្លាយជាឃាតកដៃឆៅ កាប់សម្លាប់ស្ត្រីមានផ្ទៃពោះ៨ខែ នៅស្រុកបវេល

បាត់ដំបង: នៅរសៀលថ្ងៃ សុក្រ១២ កើត ខែ បុស្ស ឆ្នាំ រកា ព. ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ តាមបទបញ្ជាដ៏ក្តៅគគុករបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានវែកមុខឃាតកដៃឆើតដែលបានកាប់សម្លាប់ស្ត្រីមានផ្ទៃពោះ៨ខែ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមកាលពីថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យជាឃាតកដៃឆៅមានឈ្មោះ ហ.រ.ហ អាយុ១៤ឆ្នាំ រស់នៅស្រុកបវេល ខេត្តបាត់ដំបង ក្នុងនោះនគរបាលស្រាវជ្រាវដកហូតបាន ប្រាក់បាតថៃចំនួន ២៥.៤៦០បាត,ប្រាក់រៀលខ្មែរចំនួន ២៤១.៦០០ រៀល,ពូថៅដៃចំនួន១ ជាវត្ថុតាងទាក់ទង នឹងអំពើល្មើស។

ឃាតកដៃឆៅបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់សម្លាប់ជនរងគ្រោះឈ្មោះ ហួន រ៉ានី អាយុ៣០ឆ្នាំ និងកូនស្រីឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ ពិតប្រាកដមែន ដោយសារមូលហេតុ យកប្រាក់ទាំងនេះទៅចាយវាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅចំណុចដងកក់ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីឃាតកម្មមួយបានកើតឡើង ដែលជនសង្ស័យប្រើប្រាស់ពូថៅ កាប់ទៅលើស្ត្រីឈ្មោះ ហួន រ៉ានី អាយុ៣០ឆ្នាំ ដែលមាន ទីលំនៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្នុងខណ:ដែលស្ត្រីរងគ្រោះមានផ្ទៃពោះ៨ខែ។ ក្រៅពីនោះ ជនសង័្សយបានវាយកូនស្រីរបស់ជនរងគ្រោះ ដែលមានឈ្មោះ ភ.ច.រ.យ អាយុ៣ឆ្នាំ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបាន នាំសង្រ្គោះទៅកាន់មន្ទីរពេទ្យ។

បច្ចុប្បន្នជនល្មើសជាឃាតក ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...