ព័ត៌មានជាតិ

យ៉ាងហ្នឹងៗ មិនខ្ទេចទើបចម្លែក! មនុស្ស៤នាក់របួស!..

ភ្នំពេញ: យុវជន៤នាក់ស្រវឹងស្រា បើករថយន្តហីុយ៉ាន់ដាយមួយគ្រឿង ស្រែកហ៊ោតាមដងផ្លូវ បានរេចង្កូតឡើងសួនច្បារចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដី និងដាច់ខ្សែភ្លើងមួយចំនួន។ ចំណែករថយន្តទៅមុខលែងរួច បណ្តាលរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ មុខសាលារៀនណតប៊្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញយុវជនម្នាក់ រួមដំណើរយុវជន៣នាក់បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ចំណុះមួយតោនកន្លះ ប្រភេទរថយន្តដឹកទំនិញព ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1742 ស្រែកហ៊ោកញ្ច្រៀវនៅតាមដងផ្លូវបើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលើសួនច្បារចែកទ្រូវផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងមួយដើមបាក់រៀបដល់ដី និងដាច់ខ្សែភ្លើងចំនួនផងដែរ។ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងឆ្វេងទៅមុខលែងរួច រីឯយុវជនម្នាក់ក្នុងចំណោមបី នាក់អង្គុយនៅខាងក្រោយរងរបួសម្នាក់បែកឈាមប្រឡាក់កញ្ចប់សាច់ក្លែមនៅក្នុងរថយន្តផ្នែកខាងក្រោយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែក៣នាក់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រោលបន្សល់រថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់