Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ រឿងអ៉ីចឹងសោះ ផ្អើលសមត្ថកិច្ចពេញខណ្ឌចំការមន!.

ភ្នំពេញ: ជម្លោះរវាងយុវជន២ក្រុម នៅហាងផឹកស៊ីមួយកន្លែង ដោយបុរសម្នាក់ក្នុងចំណោមយុវជនមួយក្រុម បានអង្គុយផឹកស៊ីជាមួយគ្នា ក៏ដើរមកវាយស្មាធ្វើដូចស្គាល់គ្នា ដោយភាគីខាងយុវជនមួយក្រុមទៀតមិនបានស្គាល់សោះ ហើយបុរសម្នាក់ដែរត្រូវគេវាយស្មានោះក៏ងើបឈរសួរថាបងឯងមិចវាយខ្ញុំអ៉ីចឹង ក៏បង្កឲ្យមានជម្លោះពាក្យសម្ដីគ្នា ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីភាគីទាំងសងខាងបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនទាំង២ក្រុម បានចូលហាងផឹកស៊ីមួយកន្លែង ហើយអង្គុយតុរំលងគ្នាមួយតុ ដោយបុរសម្នាក់ក្នុងចំណោមយុវជនមួយក្រុម បានដើរមកវាយស្មាបុរសម្នាក់ទៀត ហើយបុរសដែលត្រូវគេវាយស្មានោះបានសួរថា «បងឯងមិចវាយខ្ញុំអ៉ីចឹង» ហើយអ្នកវាយក៏និយាយថា «ចុមវាយប៉ុណ្ណឹងមិនបានហា៎» ហើយខាងភាគីបុរសដែលវាយស្មាគេនោះ បានមកជួយឃាត់នាំទៅអង្គុយតុវិញរួចបានចេញពីហាង ជិះម៉ូតូទៅផ្ទះវិញ ស្រាប់តែមានអ្នកជិះដេញពីក្រោយ ហើយស្រែកគំរាមថា«ប្រយ័ត្នអញបាញ់» ហើយខាងភាគីដែរត្រូវគេគំរាមនោះភ័យក៏ជិះម៉ូតូរត់មកដល់មុខពេទ្យរុស្ស៊ីរកអ្នកជួយ ក៏ត្រូវសម្ថកិច្ចឃាត់មកប៉ុស្តិ៍ទាំងអស់តែ ខាងភាគីអ្នកគំរាមនោះមិនបានឃាត់ខ្លួននោះទេ ដោយសារតែយល់ច្រឡំរឿងបាញ់បោះ ។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនភាគីទាំងសងខាងធ្វើកំណត់ហេតុទុក ហើយជនរងគ្រោះដែលត្រូវគេគំរាមបាញ់នោះក៏មកដាក់ពាក្យបណ្តឹង រួចត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះរាងខ្លួន។ចំណែកជនដែលគំរាមគេនោះ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវយកមកដាក់ទោសតាមនិតិវិធីច្បាប់៕

Loading...