ព័ត៌មានជាតិ

យកម៉ូតូបងថ្លៃទៅបញ្ចាំបានលុយ៦ម៉ឺនរៀល ចុងក្រោយជាប់ខ្នោះ!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទឆបោកម៉ូតូ ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ស៊ឺ សំបូរ ភេទប្រុស អាយុ៣៧ឆ្នាំ ដែលបានប្តឹងទៅលើឈ្មោះ ម៉ឹង ម៉ើ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាប្អូនថ្លៃ ដែលបានខ្ចីម៉ូតូម៉ាកសាន់យ៉ាន់ ពណ៌ក្រហម គ្មានស្លាកលេខ យកទៅជិះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨យប់ យកទៅបញ្ចាំឲ្យគេនៅភូមិជាមួយគ្នា ក្នុងតម្លៃ៦ម៉ឺនរៀល ទើបសមត្ថកិច្ចចុះទៅធ្វើការចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់