Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ានដាយ បុករថយន្តឡង់គ្រឺស័រស្លាកលេខភ្នំពេញ 2AI-8599 ប៉ើងចូលក្នុងរបងសាលាពេទ្យទាំងព្រលឹមអុល!

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញ បើកបរដោយយុវជនម្នាក់ រួមនឹងព្រូ៣នាក់ បើកបំបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតពេញទំហឹង ជ្រុលទៅបុកសម្រុកចូលទៅក្នុងរបងសាលាពេទ្យទាំង២គ្រឿង បណ្តាលឲ្យកូនប្រុសម្ចាស់រថយន្តឡង់គ្រឺស័រ រងរបួសស្រាល។ ចំណែករថយន្តទាំង២គ្រឿងខូចខាតទាំងស្រុងទៅមុខលែងរួច។ រីឯរបងសាលាពេទ្យក៏រងការខូចខាតផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រឺស័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8599 បើកបរដោយបុរសម្នាក់រួមដំណើរដោយកូនប្រុសស្រី២នាក់ ធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រថយន្តខាងលើបម្រុងនឹងបត់ ស្របពេលនោះក៏មានរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4450 បើកបរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបាន ជ្រុលចង្កូតទៅបុករថយន្តឡង់គ្រឺស័រយ៉ាងពេញទំហឹង បណ្តាលឲ្យផ្ទុះពោងហើយជ្រុលទៅបុករបងសាលាពេទ្យបាក់អស់១ផ្ទាំង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមនបានចុះទៅវាស់វែងនៅកន្លែងកើតហេតុហើយក៏បានស្ទូចយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

Loading...