ព័ត៌មានជាតិ

ដាច់ផ្ងារ! ឃើញកាបូបហំហួនស្មានថាមានលុយ ជាប់ខ្នោះដោយសារលុយ៤ពាន់រៀល

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្រ្តីអ្នកដែលធ្វើដំណើរតាមផ្លូវបានសម្រេចតែរត់មិនរួច ត្រូវជនរងគ្រោះស្រែកផ្អើលពលរដ្ឋចេញមកអស់ទាំងភូមិជួយអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗ មើលក្នុងកាបូបមាន លុយតែ៤ពាន់រៀល។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តាមផ្លូវបេតុង ភូមិសំតោង សង្កាត់ឃ្មួញ ហើយបានរត់ទៅតាមផ្លូវលំ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អុល ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះមានអាយុ២៨ឆ្នាំ ជាកម្មកររោងចក្រ។ នៅក្នុងកាបូបជនរងគ្រោះមានលុយតែ ៤ពាន់រៀលតែប៉ុណ្ណោះ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០០៨ ធ្វើដំណើរចេញពីរោងចក្រឆ្ពោះទៅផ្ទះដោយបានទុកកាបូបលុយនៅទូកម៉ូតូ ស្រាប់តែជនសង្ស័យជិះម៉ូតូសង់កូរ៉េតាមមកពីក្រោយ ដល់ទន្ទឹម ក៏ធ្វើសកម្មភាពឆក់យកកាបូប បានសម្រេចហើយ ព្យាយាមបើករត់គេច តែជនសង្ស័យរត់គេចតាមផ្លូវណាមិនរត់ បែជារត់គេចទៅផ្លូវសំដៅផ្ទះខ្លួនឯងទៀត ត្រូវជនរងគ្រោះស្រែកដេញតាម រហូតទៅដល់ភូមិសែនសុខ៥ ពលរដ្ឋច្រើន ជួយដេញព័ទ្ធចាប់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត៕

មតិយោបល់