Post News Media ព័ត៌មានជាតិ គិតខ្លីម៉្លេះ...

គិតខ្លីម៉្លេះ! មិនគួរអ៊ីចឹងសោះ…

​ស្ទឹងត្រែង: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ករណីនេះកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សាកសពឈ្មោះ ទូច វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងការិយាល័យជំនាញនឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងត្រែង សហការជាមួយគ្រូពេទ្យបានចុះពិនិត្យសាកសព នៅលើសាកសពមិនមាន ស្នាកស្នាមអ្វីពាក់ព័ន្ធនឹងករណីផ្សេងឡើយ។

ក្រោយពីពិនិត្យសាកសពរួចបានប្រគល់សាកសពជូនក្រុមគ្រួសារតាមបញ្ជាលោកព្រះរាជអាជ្ញអមសាលាដំបូងខេត្ត យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...