Post News Media ព័ត៌មានជាតិ អគ្គិភ័យលេបត្...

អគ្គិភ័យលេបត្របាក់ផ្ទះ១ខ្នងទាំងកណ្តាលអធ្រាត្រ នៅក្រចេះ!

ក្រចេះ: នៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅចំណុចភ្នំខៀវ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ម្ចាស់ផ្ទះឈ្មោះ ជា សម្ផស្ស ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ហួត សុភី អាយុ៣៦ឆ្នាំ ជនជាតិអ៊ីស្លាម មិនបង្កឲ្យមានមនុស្សរងរបួសឡើយ ផ្ទះ១ខ្នងទំហំ ៧ម៉ែត្រគុណ៨ម៉ែត្រ ប្រក់សង្ក័សី ខូចខាតគ្រឿងផ្ទះឈើចំនួន១០ម៉ែត្រគូប និងសម្ភារ:ក្នុងផ្ទះឆេះទាំងអស់។

ករណីនេះមូលហេតុ ទុស្សេខ្សែភ្លើង ចំកណ្ដាលផ្ទះហើយម្ចាស់មិននៅផ្ទះទៅធ្វើកម្មករស៊ីឈ្នួលគេបាត់៕

Loading...