Post News Media ព័ត៌មានជាតិ (មានវីដេអូ) ស...

(មានវីដេអូ) សិស្សវិទ្យាល័យភូមិថ្មី ដែលដួលសន្លប់ជាច្រើននាក់កាលពីព្រឹកមិញ ពេលនេះបានធូរស្បើយហើយ!

រតនគិរី: មានករណីសិស្សវិទ្យាល័យភូមិថ្មីជាង៣០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវិទ្យាល័យភូមិថ្មី ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះសិស្សដែលដួលសន្លប់នោះភាគច្រើនជាមនុស្សស្រី មានអាយុចាប់ពី១៣ ទៅ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ ហើយបន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅធ្វើការអន្តរាគមន៍និងបញ្ជូនសិស្សដែលរងគ្រោះទាំងនោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយរហូតមកទល់ពេលនេះ មានសិស្សខ្លះបានធូរស្បើយនិងចេញពីមន្ទីរពេទ្យហើយ និងខ្លះទៀតកំពុងសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ ។

ចំណែកមូលហេតុត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការកង្វះជាតិស្ករ៕

Loading...