ព័ត៌មានជាតិ

ដាច់ផ្ងារបាត់ ពេលឃើញក្តឹបចោរទាំង៤ ក្នុងចំណោមគ្នា៩នាក់!

កំពត: ជនសង្ស័យចំនួន៤នាក់ ក្នុងចំណោមបក្ខពួកជិត១០នាក់ ត្រូវបានសមត្ថកិច្ចក្រុងកំពត ចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​ ខេត្តកំពត ខណ:ដែលធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គួ​ន ផល​និត ភេទ​ស្រី អាយុ៣៦​ឆ្នាំ ។ ចំណែកជនសង្ស័យទើបតែអាយុ១១ទៅ១៣ឆ្នាំតែប៉ុណ្ណោះ។

ចំណែកកាបូបដែលជនសង្ស័យឆក់ួទៅមានទឹកប្រាក់​ចំនួន ៤០០​ដុល្លារ និង​ទូរ​សព្ទ​ដៃ​៣​គ្រឿង​ តែដកហូតបានលុយ ៣០៩​ដុល្លារ និង​ទូរ​សព្ទ​៣​គ្រឿងបានមកវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញហើយដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់