Post News Media ព័ត៌មានជាតិ សង្ស័យសតិមិនគ...

សង្ស័យសតិមិនគ្រប់! អ្នកណាមិនភ័យ តាក់ស៊ីក្រហមបើកជិះសុខៗ ដុំថ្មហោះ!..

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្ត្រីម្នាក់ បានយកដុំថ្ម គប់សំពងកញ្ឆក់រថយន្តរបស់គេ ដែលកំពុងបើកបរសុខៗ បណ្តាលឲ្យបែកខ្ទេច ត្រូវគេឃាត់ចាប់ចងដៃកុំឲ្យរត់ រង់ចាំសមត្ថកិច្ចចុះមកពិនិត្យ។

ករណីនេះ កើតឡើងនៅម៉ោង១យប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ សង្ស័យថាមានសតិមិនគ្រប់។

ហើយក្រោយពីកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ផងដែរ៕

Loading...