Post News Media ព័ត៌មានជាតិ លាន់តែផាំង ដេ...

លាន់តែផាំង ដេកស្តូក! ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់..

កំពង់ចាម: លោក ប៉ាក ជាតិ អធិការស្រុកស្ទឹងត្រង់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង៥និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគីឡូដប់ ឃំុអារក្សត្នោត ស្រុុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចបញ្ជាក់ថា ដំបូងឡើយមានម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ឈុំ សុខនី ភេទប្រុស អាយុ២៩ឆ្នាំ ជិះក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាក អឹមដេ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉េង ប៊ុនសេង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិបែកអន្លូង ឃំុអារក្សត្នោត ពេញទំហឹង រហូតបណ្តាលឲ្យភាគីម្ខាងស្លាប់និងម្ខាងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង។

ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍អារក្សត្នោត ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...