Post News Media ព័ត៌មានជាតិ ស្លាប់ផុយៗ ត្...

ស្លាប់ផុយៗ ត្រឹមមួយរំពេច!

កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានយុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨៦-៨៧ ភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ប៊ូ ទី ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាកចាប់ឆាយ (ម៉ាស៊ីនវេវ តួរគុបមូល) មួយគ្រឿង ពណ៌ប្រផេះ គ្មានស្លាកលេខ ត្រូវរថយន្តម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4021 បើកពីកើតទៅលិច ត្រូវរថយន្ត ម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4021 បើកស្របទិសគ្នា បុកពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...