Post News Media ព័ត៌មានជាតិ ទៀតហើយ! វាយប្...

ទៀតហើយ! វាយប្លន់យកម៉ូតូពីវិទ្យាល័យព្រៃវែង បានសម្រេចនៅខណ្ឌដង្កោ..

ភ្នំពេញ: ជនសង្ស័យមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿង ពីយុវជន២នាក់បានសម្រេច កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ជាប់ប៉ុស្ដិ៍នគរបាលសាក់សំពៅ តាមបណ្ដោយផ្លូវ៧មករា ស្ថិតក្នុងភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ គង់ វ៉ៃ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨​ នៅវិទ្យាល័យព្រៃវែង ស្នាក់នៅខណ្ឌដង្កោ និងម្នាក់ទៀតរួមដំណើជាមួយ មានឈ្មោះ រិទ្ធ ឧត្ដម អាយុ១៦ឆ្នាំ ជាសិស្ស​​រៀនជាមួយគ្នា ស្នាក់នៅក្នុងខណ្ឌដង្កោ ។

តាមសម្តីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-6747 ទៅឌុបមិត្តម្នាក់ទៀតឈ្មោះ រិទ្ធ ឧត្ដម នាំគ្នាទៅដើរលេងនិងទិញខោអាវនៅផ្សារស្ទឹងមានជ័យថ្មី លុះចេញពីផ្សារស្ទឹងមានជ័យ ក៏បានបន្តទៅផ្ទះ ដោយធ្វើដំណើតាមបណ្ដោយផ្លូវលំសាក់សំពៅ ខណ:មកដល់ចំណុចកើតហេតុនៅជាប់ប៉ុស្ដិ៍សាក់សំពៅ ស្រាប់តែមានយុវជនមួយក្រុម​មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នា ដោយមួយគ្រឿងម៉ាកហង់ដាឌ្រីម និងមួយគ្រឿងទៀតម៉ាក Zoomer-X តែមិនចាំស្លាកលេខ បានជិះមកច្រានជនរងគ្រោះ២នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យដួល ហើយវាយជនរងគ្រោះ រួចយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុ យុវជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលសាក់សំពៅ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា ជួយស្វែងរកម៉ូតូរបស់ខ្លួន៕

Loading...