ព័ត៌មានជាតិ

ចាប់បានទៀតហើយ! មានទាំងក្មេងមានទាំងចាស់…

ក្រចេះ: កម្លាំងអាវុធហត្ថស្រុកស្នួល បានចុះបង្ក្រាប ករណីជួញដូរប្រើប្រាស់នូវសារធាតុញៀន នៅវេលាម៉ោង ១និង២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់៖
១.ឈ្មោះ ជួប សុភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ សួស រត្ន័ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ
៣.ឈ្មោះ ក.ច.ដ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ
៤.ឈ្មោះ ថែ សំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ
៥.ឈ្មោះ ចាន់ រត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៥រស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងនោះដកហូតបានវត្ថុតាងចាប់យករួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន២កញ្ចប់
២.ទូរសព្ទដែចំនួន៦គ្រឿង
៣.ដាវសាម៉ូរ៉ៃចំនួន១
៤.កាំបិតចំនួន២
៥.ដែកឆាបស្រួចចំនួន១
៦.កន្ត្រៃចំនួន១
៧.កាបូបលុយចំនួន២ និងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងបន្តនីតិវិធី៕

មតិយោបល់