ព័ត៌មានជាតិ

ឡិចស៊ីសស្លាកលេខភ្នំពេញ2X-1806 បុកក្មេងអាយុ៨ឆ្នាំ ខ្ទាតជាង២០ម៉ែត្រ…

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2X-1806 បានបុកក្មេងដើរថ្មើរជើង ខ្ទាតជាង២០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៦៨-១៦៩ ស្ថិតនៅក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្មេងរងគ្រោះមានឈ្មោះ ម៉ៅ ស្នា ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ហើយបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភា្លមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំយករថយន្តខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់